
ជាធម្មតា Market Cycle គឺនឹងកើតឡើងដដែលៗ បែបនេះ ទោះជាខុសគ្នាខ្លះតែ ត្រូវតែមាន Bull Market ម្តងទៀតដែល Stock និង Crypto ឡើងលើស ATH កាលពី Bull Market លើកមុន។ បើយើងយល់ពីវា ត្រូវដឹងថា 2023/2024 ជាឱកាសល្អបំផុតសំរាប់យើង Build Porfolio មិនថា Stock រឺ Crypto ដើម្បីត្រៀម ចំណេញ ពេល Bull Market។
ហេតុអ្វី 2023/2024 ជាឱកាស?
គ្រាប់ប្រទេសជួបបញ្ហា Inflation កើនឡើង។ ធនាគារកណ្តាល ត្រូវតំឡើងការប្រាក់ ដើម្បីកាត់បន្ថយ Inflation។ ពេលតំឡើង ក្រុមហ៊ុនទូទៅ ពិបាករកប្រាក់ចំណេញ --> បញ្ឈប់បុគ្គលិកច្រើន --> កើតឡើង Reccesssion ដែលមនុស្សបាត់ចំណូល មិនសូវចំណាយ។ សេដ្ឋកិច្ច ចាំផ្តើមនៅនឹង រឺ ដើរថយក្រោយ។ Stock និង Crypto ចុះថ្លៃ។ យើងស្ថិតនៅក្នុង Bear Market។
ហេតុអ្វី ចាប់ពីចុង 2024 ទៅ អាចនឹងមាន Bull Market ម្តងទៀត?
នៅពេលធនាគារកណ្តាល តំឡើងការប្រាក់ដែលធ្វើអោយ សេដ្ឋកិចដើរថយក្រោយ មនុស្សលែងសូវចំណាយ, Inflation ថយចុះ។ ប្រទេសនីមួយៗ មិនអាចទុកការប្រាក់ថ្លៃយូរពេកទេ ដែលអាចធ្វើអោយអត្រាអត់ការងារធ្វើកើនឡើងខ្លាំងពេក ពិបាកស្តារសេដ្ខកិច្ច។ ដល់ចំនុចមួយ ត្រូវតែបន្ថយការប្រាក់មកវិញ ចាំផ្តើម Print លុយបញ្ចេញទៅក្នុង ទីផ្សារវិញ --> Stock និង Crypto កើនឡើងម្តងទៀត។
2024 USA នឹងមានការបោះឆ្នោតថ្នាក់ជាតិ ចឹងគ្រប់គណះបក្សនយោបាយ មិនចង់អោយមនុស្សរស់នៅក្នុងស្ថានភាពសេដ្ឋកិច្ច លំបាកនោះទេ ជាពិសេសគណះបក្សកំពុងកាន់អំណាច។ បើដល់ថ្ងៃបោះឆ្នោតហើយសេដកិច្ចមិន ត្រលប់មកល្អវិញ នឹងគ្មានសង្ឃឹមឈ្នះឆ្នោតទេ។ ចឹងចង់មិនចង់ ត្រូវតែបង្ខំអោយ FED ចាប់ផ្តើម បន្ថយការប្រាក់ និង Print លុយចាក់ចូលក្នុងទីផ្សារវិញ។
2024 នឹងដល់ពេល Bitcoin halving ដែលអត្រា ជីកកាក់ Bitcoin នឹងថយ បន្ថែមទៀត ---> Supply តិចជាង Demand ---> តំលៃងាយនឹងកើនឡើងលឿន ដូចយើងបានឃើញក្រោយពេល Bitcoin HALVING គឺតែងតែមាន Bull Market។
សរុបមកកុំរវល់តែ Future Trade ពេក។ អ្នកទាំងអស់គ្នា មិនមានសំណាងរហូតទេ។ ទិញកាក់រក្សាទុក Stake យកការប្រាក់ ត្រៀមទុកលក់ចំណេញ នៅ ពេល Bull Market មកដល់។
ទិញកាក៎តាមរបៀប DCA in = Dollar Cost Average In។ ពេលលក់ ក៏ត្រូវតាមរបៀប DCA out = Dollar Cost average out។ ធ្វើបែបនេះយើងមិនចាំបាច់ ចេះមើល Chart រឺ TA ច្បាស់ទេ តែអាចចំណេញរួម បានច្រើន អាចលើស អ្នក ចង់រកចំនុច Bottom និង Top ផង។ Don't Time The Market!!!
